ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

FN ៖ អគារព្យាបាលជំងឺថ្មីសន្លាងមួយទៀតស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានកម្ពស់ ៦ជាន់ ស្មើនឹង ៧៨បន្ទប់ ត្រូវដាក់ឲ្យដំណើរការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋខ្មែរជាផ្លូវការ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។ អគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផ្ទាល់តែម្តង។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការយកឈ្មោះសម្តេច ទៅដាក់នៅអគារព្យាបាលថ្មី ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែមិនមែនជាគោលដៅចម្បងរបស់សម្តេចនោះទេ។ * សម្តេចបានរំលឹកថា ការដាក់ឈ្មោះនេះអាចនឹងត្រូវគេវាយចោលពេលដែលគេមិនពេញចិត្ត ឬរបបដឹកនាំថ្មីមួយបានឡើងមកដឹកនាំប្រទេស ដូចមានជាមេរៀនក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានបន្តរំលឹកពីការប្រឹងប្រែងជម្នះអភិវឌ្ឍន៍ប្រទេសរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដើម្បីជម្នះការហ៊ុព័ទ្ធសេដ្ឋកិច្ច និងសង្គ្រាម។ សម្តេចតេជោបន្តថា ក្នុងសម័យសង្គមរាស្រ្តនិយម … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលថ្មីមួយទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត